ព័ត៌មាន​ចុងក្រោយ:

ករណី​ធ្លាក់​យន្តហោះ​យោធា​មី​យ៉ាន់​ម៉ា​រកឃើញ​សាកសព​៥៩​នាក់​ហើយ

សារព័ត៌មាន​​ Cambodia News/

មី​យ៉ាន់​ម៉ា (១២ មិថុនា ២០១៧) ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ បានចេញ​ផ្សាយ​ថា គិត​មកទល់​ថ្ងៃ​ចន្ទ​នេះ​ក្រុម​សង្គ្រោះបាន​រកឃើញ​សាកសព​ជនរងគ្រោះ​៥៩​នាក់​ហើយ នៅក្នុង​ករណី​ធ្លាក់​យន្តហោះ​យោធា​មួយគ្រឿង របស់​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​ផ្ទុក​មនុស្ស​ចំនួន ១២២​នាក់ នៅ​សមុទ្រ Andaman ភាគខាងត្បូង គ្រា​ដែល​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​រុករ​កបាន​ឈាន​ចូលដល់​ថ្ងៃទី​០៦​។​

​សាកសព​ជនរងគ្រោះ​សរុប​ទាំង​៥៩​នាក់ រួមមាន​ស្ត្រី​២៣​នាក់​, កុមារ​០៩​នាក់​, បុរស​២៦​នាក់ និង​ម្នាក់ទៀត​មិនទាន់​ត្រូវបាន​កំណត់​អត្តសញ្ញាណ ដែល​ម​ទាំង​ទូក​នេសាទ​មី​យ៉ាន់​ម៉ា បាន​រកឃើញ និង​ស្រង់​ចេញពី​ទឹកសមុទ្រ Andaman ខណៈដែល​មនុស្ស​ជាច្រើន​នាក់​ទៀត នៅតែ​បន្ត​បាត់​ខ្លួន​ដដែល​។

​យន្តហោះ​ដែល​ធ្លាក់​នោះ​ធុន Y-8-200F របស់​កងទ័ព​ជើង​អាកាស​មី​យ៉ាន់​ម៉ា​បាន​ដឹក​អ្នកដំណើរ​១០៨​នាក់ និង​សហសេវិក​១៤​នាក់ ព្រមទាំង​មាន​ផ្ទុកទំនិញ​ផ្សេងៗ​ទម្ងន់ ២,៤​តោន​ផងដែរ ហើយ​ក្នុងចំណោម​អ្នកដំណើរ​ទាំងនោះ​មាន​កុមារ​១៥​នាក់​, មនុស្សពេញវ័យ​ជា​ជន​ស៊ីវិល​ចំនួន ៥៨​នាក់​, កងទ័ព ៣៥​នាក់ ដែល​០៦​នាក់​ជាម​ន្ត្រី​យោធា​ជាន់ខ្ពស់ និង​២៩​នាក់​ជាម​ន្ត្រី​យោធា​ធម្មតា​៕

5

Comments

comments