ព័ត៌មាន​ចុងក្រោយ:

ប្រធានាធិបតី​ហ្វីលីពីន​៖​ លោក​មិន​បាន​ស្វែង​រក​ការ​គាំទ្រ​ពី​អាមេរិក​ដើម្បី​បញ្ចប់​សង្គ្រាម​ក្នុង​ទីក្រុង​ម៉ា​រ៉ាវី​​នោះ​ឡើយ​​

សារព័ត៌មាន​យុវវ័យថ្មី​/

ហ្វីលីពីន (១២ មិថុនា ២០១៧) ៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកមិនបានស្វែងរកការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ការហ៊ុមព័ទ្ធទីក្រុងនាភាគខាងត្បូងប្រទេសហ្វីលីពីន ពីសំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានកំពុងផ្ដល់ជំនួយបច្ចេកទេសតាមសំណើរបស់រដ្ឋាភិបាល។

បន្ទាប់ពីចុះទៅសាកសួរសុខទុក្ខទាហាន ដែលបានបញ្ជូនទៅទីក្រុង Cagayan de Oro ស្ថិតនៅចម្ងាយ ប្រមាណ 100គីឡូម៉ែត្រពីទីក្រុង Marawi លោក Duterte បានប្រាប់អ្នកសារព័ត៌មានថា លោកមិនដែលទៅក្បែរអាមេរិកឲ្យជួយលោកនោះទេ។ នៅពេលសួរអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋអ៊ីស្លាមក្នុងទីក្រុងម៉ារ៉ាវីលើកោះ Mindanao លោក Duterte បាននិយាយថា លោកមិនបានដឹងទេរហូតពួកគេមកដល់។

សហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តយូរអង្វែងក្នុងការប្រយុទ្ធប្រឆាំងនេះគឺមានសារៈសំខាន់ណាស់ ប៉ុន្តែលោក Duterte ដែលបានឡើងកាន់អំណាចមួយឆ្នាំកន្លងមកនេះ បែរជាប្រកាន់ជំហរអរិភាពចំពោះទីក្រុងវ៉ាស៊ីនតោន និងបានប្ដេជ្ញាច្រានចោលយោធាចារ និងទីប្រឹក្សាយោធាអាមេរិកទៅវិញ៕

4

 

Comments

comments