ព័ត៌មាន​ចុងក្រោយ:

ទាហាន​អាមេរិក ៣​នាក់​ស្លាប់​ និង​មួយ​ចំនួន​រង​របួស​ក្រោយ​​ពី​ត្រូវ​កង​ទ័ព​អាហ្វហ្គានីស្ថាន​បាញ់​ប្រហារ

សារព័ត៌មាន​យុវវ័យថ្មី​

អាហ្វហ្គានីស្ថាន (១២ មិថុនា ២០១៧) ៖ ការសម្លាប់ទាហានអាមេរិក ៣រូបដោយកងទ័ពអាហ្វហ្គានីស្ថាន បានកើតឡើងនៅពេលដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ពិភាក្សាអំពីការបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀត និងបោះទីតាំងកងទ័ពនៅក្នុងប្រទេសនេះ។

សេចក្ដីរាយការណ៍ភ្នាក់ងារ Matthew Larotonda ឲ្យដឹងថា ទាហានអាមេរិក ៣នាក់បានស្លាប់ និងមួយចំនួនផ្សេងទៀតរងរបួសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពេលដែលកងទ័ពអាហ្វហ្គានីស្ថានបានបែរកាំភ្លើងរបស់ខ្លួនទៅលើពួកគេ ក្នុងសញ្ញាមួយដែលគេហៅថាការវាយប្រហារ Green on Blue។ រីឯមន្ទីរ Pentagon បានថ្លែងថា ក្រុមកងទ័ពបានបើកការស៊ើបអង្កេតទៅការបាញ់ប្រហារនេះហើយ។

ប៉ុន្តែការិយាល័យអភិបាលខេត្តក្នុងខេត្ត Nangarhar និយាយថា ការបាញ់ប្រហារនេះកើតឡើងនៅទីនេះ ដែលមានកងទ័ពពិសេសអាមេរិកកំពុងធ្វើការវាយប្រហាររួមគ្នា ជាមួយកងទ័ពអាហ្វហ្គានីស្ថានប្រឆាំងរដ្ឋអ៊ីស្លាម និងក្រុមតាលីបង់។ ចំណែកក្រុមតាលីបង់និយាយថា សមាជិករបស់ក្រុមខ្លួនម្នាក់ក៏បានស្លាប់ក្នុងការបាញ់ប្រហារនេះដែរ៕

 

2

Comments

comments