ព័ត៌មាន​ចុងក្រោយ:

កង​​ទ័ព​​អ៊ីរ៉ាក់​​បន្ត​វាយ​ប្រហារ​ទៅ​លើ​​​ពួក​រដ្ឋ​អ៊ីស្លាម​​​នៅ​ក្នុង​ទីក្រុង​ម៉ូស៊ូល​

សារព័ត៌មាន​យុវវ័យថ្មី​/

អ៊ីរ៉ាក់ (១២ មិថុនា ២០១៧) ៖ នគរបាលសហព័ន្ធអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍កន្លងទៅ បានរឹបអូសរោងចក្រផលិតគ្រាប់រ៉ុកកែតយ៉ាងធំមួយកន្លែង នៅសង្កាត់សង់ជីលីក្នុងទីក្រុងម៉ូស៊ូលពីពួករដ្ឋអ៊ីស្លាម។

មន្ត្រីនគរបាលម្នាក់បាននិយាយថា គ្រាប់កាំភ្លើងត្បាល់សម្រាប់បាញ់ផ្លោងជាច្រើន, គ្រឿងផ្ទុះ និងគ្រាប់គ្រប់ភេទ រួមទាំងម្សៅ TNT និងគ្រឿងបំផ្ទុះដ៏មានឥទ្ធិពល C4 ត្រូវបានកងទ័ពអ៊ីរ៉ាក់រកឃើញ និងដាក់បង្ហាញ។

ជាមួយនេះម៉ាស៊ីនជាច្រើនដែលគេបានឃើញនៅក្នុងរោងចក្រនេះ គឺសម្រាប់ប្រើប្រាស់ផលិតគ្រាប់រ៉ុកកែត និងគ្រាប់បែក។

មន្ត្រីយោធាបានបញ្ជាក់នាពេលថ្មីៗថា កងពលកាំភ្លើងធំលេខ ៩បានរឹបអូសសង្កាត់មួយមកវិញ និងផ្ដើមយុទ្ធនាការបោសសម្អាតតាមដងផ្លូវនានា និងតាមអគារយកគ្រាប់បែកបង្កៃ និងគ្រឿងបំផ្ទុះចេញឲ្យអស់ បន្ទាប់ពីរបស់ទាំងអស់នេះត្រូវបានពួករដ្ឋអ៊ីស្លាមដាក់ ដើម្បីបង្អាក់ការធ្វើដំណើររបស់កងទ័ពអ៊ីរ៉ាក់នោះ៕

9

Comments

comments