ព័ត៌មាន​ចុងក្រោយ:

វៀតណាម​ថ្កោលទោស​កោះ​តៃវ៉ាន់​ចំពោះ​ការធ្វើ​សមយុទ្ធ​នៅ​កោះមាន​ជម្លោះ

សារព័ត៌មាន​​យុវវ័យថ្មី​/

ហាណូយ​ (៣១ មីនា ២០១៧) ៖ ​ប្រទេស​វៀតណាម​កាលពី​ម្ស​ល​មិញ​បានប្រកាស​ថ្កោលទោស​កោះ​តៃវ៉ាន់​ចំពោះ ការធ្វើ​សមយុទ្ធ​យោធា​នៅ​តំបន់​កោះ​កំពុងមាន​ជម្លោះ នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ថែមទាំង​បាន​ហៅ ទង្វើ​ខាងលើនេះ​ថា ជាការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ដែន​អធិបតេយ្យ​វៀតណាម និង​សន្តិសុខ​នាវាចរ​ថែមទៀត​ផង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia ។​

​តៃវ៉ាន់​បាន​បញ្ជាក់ថា ពួកគេ​នឹងធ្វើ​សមយុទ្ធ​ឆ្មាំ​សមុទ្រ​នៅ​កោះ Itu Aba នៅ​ឆ្នាំនេះ ដូចពេលមុនៗ​ទៀត ដែល​ចាប់​ពីថ្ងៃ​ពុធ ហើយ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​។ ចំណែក​វៀតណាម បាន​ប្រឆាំងនឹង​ការធ្វើ​សមយុទ្ធ​នោះ​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដែន​អធិបតេយ្យភាព ដែល​ប៉ះពាល់​ដល់​កោះ​កំពុងមាន​ជម្លោះ​គឺ​កោះ​ស្ព្រា​ត​លី និង ប៉ះពាល់​ដល់​សន្តិសុខរ​បស់​វៀតណាម​។​

​គួរ​បញ្ជាក់ថា ចិន​អះអាងថា តំបន់​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ទទួលបាន​តម្លៃ​៥​ទ្រី​លាន​ដុល្លារ​ពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្នុង​១​ឆ្នាំៗ​ថា ជា​កម្មសិទ្ធិ​របស់ខ្លួន ចំណែក​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា ប្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង វៀតណាម ក៏​អះអាងថា មានកម្ម​សិទ្ធិ​ពួកគេ​នៅ​ទី​នោះដែរ​៕

5

 

Comments

comments