ព័ត៌មាន​ចុងក្រោយ:

មនុស្ស ៧២​នាក់​ស្លាប់ និង​​យ៉ាង​​ហោច​​ ២៥០​នាក់​​រង​​របួស​​ក្នុង​​ការ​​វាយ​ប្រហារ​​គ្រាប់​បែក​​អត្ត​ឃាត​​នៅ​​​ប៉ាគី​ស្ថាន​

សារព័ត៌មាន​​យុវវ័យថ្មី​/

ប៉ាគីស្ថាន (១៧ កុម្ភៈ ២០១៧) ៖  បុរស ២នាក់ដែលនៅមានជីវិត ក្នុងការវាយប្រហារនាភាគខាងត្បូងប្រទេសប៉ាគីស្ថាននិយាយថា ការប្រល័យលោកកំពុងចូលមកដល់ហើយ។ ការនិយាយបែបនេះក្រោយពេលជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហារទៅលើហ្វូងមនុស្សនៅព្រះស្តូបស៊ូហ្វី នាភាគខាងត្បូងប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញសម្លាប់មនុស្ស ៧២នាក់ និងយ៉ាងហោច ២៥០នាក់ទៀតរងរបួស។

អ្នកនាំពាក្យមន្ទីរពេទ្យលោក អេឌី និយាយថា ជនវាយប្រហារបានបង្ហាញខ្លួននៅទីកន្លែងដែលមានក្រុមស្ត្រីជាច្រើនក្នុងព្រះស្តូបមួយនេះ រួមទាំងកុមារជាង ៣០នាក់ដែលបានទៅជាមួយម្ដាយរបស់ពួកគេនោះក៏បានបាត់បង់ជីវិតទាំងអស់។

ចំណែកក្រុមរដ្ឋអ៊ីស្លាមជាក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ានោះ បានបង្ហាញវត្តមានរបស់ខ្លួននៅប៉ាគីស្ថាន និងបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ។ រីឯអ្នកនាំពាក្យនគរបាលក៏បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានចូលទៅក្នុងបរិវេណព្រះស្តូប  ខណៈដែលមានក្រុមមនុស្សកកកុញ និងបានបំផ្ទុះគ្រាប់បែកឡើងតែម្ដង៕

7

2

2

Comments

comments