ព័ត៌មាន​ចុងក្រោយ:

ទឹក​ជំនន់​​វាយ​ប្រហារ​ប្រទេស​​ថៃ​​ បង្ក​ឲ្យ​មនុស្ស​​ជិត​២​លាន​នាក់​​ទទួលរ​ងផ​ល​ប៉ះពា​ល់​

សារព័ត៌មាន​យុវវ័យថ្មី​/

ថៃ (២៤ មករា ២០១៧) ៖ នាយកដ្ឋានការពារគ្រោះមហន្តរាយ និងឧតុនិយមប្រទេសថៃបានរាយការណ៍នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ទឹក​ជំនន់​ដែល​បាន​វាយ​ប្រហារមកលើតំបន់ភាគខាងត្បូងប្រទេសថៃចាប់តាំងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅមកនោះ បានបង្កឲ្យខេត្ត Prachuap Khiri Khan និង​បណ្តា​ខេត្តចំនួន១១ទៀតទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងនោះមនុស្សចំនួន៨៥នាក់ បានស្លាប់ និងចំនួន៤នាក់ទៀតបានបាត់ខ្លួននៅឡើយ

សេចក្តីរាយការណ៍បានឲ្យដឹងថា ថ្វីដ្បិតស្ថានភាពទឹកជំនន់នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្ត Ranong ខេត្ត Kribi ខេត្ត Trang ខេត្ត Prachuap Khiri Khan និងខេត្ត Chumphon បានធូរស្រាលមកវិញ ប៉ុន្តែបណ្តាខេត្តមួយចំនួនទៀតដូចជា ខេត្ត Nakhon Si Thammarat ខេត្ត Surat Thani ខេត្ត Phatthalung ខេត្ត Yala ខេត្ត Songkhla ខេត្ត Narashiwat និងខេត្ត Pattani នៅបន្តការជន់លិចនៅឡើយ ដែលបណ្តាលឲ្យមនុស្សចំនួន១,៧លាននាក់ បានទទួលរងផលប៉ះពាល់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត៕

២

Comments

comments