ព័ត៌មាន​ចុងក្រោយ:

ប្រូមូ​សិន​ថ្មី​របស់​ក្រុម​ហ៊ុន​ឆ្នោត​មហាលា​ភ​ឡូតូ​ផ្តល់​រង្វាន់​៤លាន​រៀល​ដល់​អតិថិជន​ជា​រៀង​រាល់​ថ្ងៃ

សារព័ត៌មាន​​យុវវ័យថ្មី​/

ភ្នំពេញ (១៧ តុលា ២០១៧) ៖ ក្រុមហ៊ុនឆ្នោតមហាលាភឡូតូនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ​ បាន​ធ្វើស​ន្និ​សីទ​សារ​ព័ត៌​មាននៅសណ្ឌាគារ កាំបូឌីយ៉ា​ ស្តីពីបើកដំណើរការកម្មពិធីប្រូមូសិនថ្មីគឺ​ “លេខលាភ” ដោយមាន​ប្រាក់​​រង្វាន់​ចំនួន​៤​លាន​រៀល​ដល់​អតិថិជន​ត្រូវ​​ជា​រៀង​ រាល់ថ្ងៃ​។

នៅ​ក្នុង​ស​ន្និ​សីទ​សារព័ត៌​មានលោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្តិ បាន​មានប្រសាសន៍ថា ក្រុម ​ហ៊ុនឆ្នោតមហាលាភឡូតូ ដែលទើបចាប់ផ្តើមដំណើរការនៅកម្ពុជា ដោយទទួលបានការវិនិយោគ និង​គ្រប់​គ្រង​ដោយ​ជន​ជាតិខ្មែរ ដែលផ្តោតសំខាន់លើតម្លាភាព ទំនុកចិត្ត និង​ផ្តល់​ជូន​ប្រជា​ជន​កម្ពុជា​គ្រប់​រូប​ឲ្យ​ទទួល​ បាន​ឱកាស​ស្មើ​គ្នា​ក្នុង​ការ​ឈ្នះ និងអាចផ្លាស់ប្តូរកម្រិតជីវភាពរបស់ពួកគាត់។

លោក ផូង វ៉ាន់ហាច បន្តថា ដោយមានការគាំទ្រ និងជឿទុកចិត្ត ពី​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ ឆ្នោត​ម​ហាលាភ​ឡូតូ​វិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស។ ទន្ទឹមនោះលោកបញ្ជាក់ថា ដើម្បី​ជា​កា​រ​ថ្លែង​អំណរ​គុណ ​និង​ផ្តល់​នូវ​សំណាង​ជូន​ប្រជា​ពល​រដ្ឋ​កម្ពុជា ក្រុម​ហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ​បាន​បង្កើត​កម្ម​ពិធី​ដ៏ពិសេស​ រយៈពេល៣ខែជូនអតិថិជន។

លោកបន្ថែមថា សម្រាប់អតិថិជនជាវឆ្នោតចំនួន៤០០០រៀល ទទួលបានលេខលាភចំនួន១លេខ ជាវឆ្នោតចំនួន៨០០០រៀល ទទួល​បានលេខលាភចំនួន២លេខ ជាវឆ្នោតចំនួន១២០០០រៀល ទទួល​បាន​លេខ​លាភចំនួន៣លេខ ចំពោះ​លេខ​លាភ​នេះ​អតិថិជន ទំាង​អស់​មាន​ឱកាស​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​ចំនួន៤​លាន​ រៀលជារៀងរាល់ថ្ងៃផងដែរ ហើយ​កាន់​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ ភ្ញាក់​ងារ​លក់​ក៏​នឹង​ទទួល​រង្វាន់​លើ​ទឹក​ចិត្ត​ចំនួន២០ម៉ឺនរៀល ខណៈដែលកន្លែងគាត់មានអតិថិជនឈ្នះ។

ជាមួយគ្នានោះដែរ លោក ​ផូង វ៉ាន់ហាច បានបន្ថែមទៀតថា សម្រាប់​អតិថិជន​ទំាង​អស់​ដែល​គ្មាន​ឱកាស​ ឈ្នះ​រង្វាន់​ធំៗ​នេះ​យើង​នឹងបូកបញ្ជូលទៅថ្ងៃចាប់ឆ្នោត លេខលាភដើម្បីស្វែងរកអ្នកមានសំណាង ហើយ​លទ្ធ​ផល​នឹង​ត្រូវ​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើកញ្ចក់ទូរទស្សន៍ CTN ជារាល់ថ្ងៃផងដែរ៕ ដោយ ​៖ ហេង នាង

១

២

៣

Comments

comments