ព័ត៌មាន​ចុងក្រោយ:

រាជរដ្ឋាភិបាល​លុបចោល​បំរាម​រារាំង​ការវិល​ត្រឡប់មកវិញ​របស់លោក សម រង្ស៊ី​

សារព័ត៌មាន​យុវវ័យថ្មី​/

​ភ្នំពេញ​ (១៤ មិថុនា ២០១៧) ៖ រាជរដ្ឋាភិបាល​កម្ពុជា ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ​បានចេញ ស​.​ជ​.​ណ ថ្មី ដោយ​លុប ស​.​ជ​.​ណ ចាស់ ដែល​រារាំង​ការ វិល​​ត្រឡប់​ចូល​ស្រុក​វិញ​របស់លោក សម រង្ស៊ី​។​

នៅក្នុង​សេចក្តី​ដំណឹង​ថ្មី ដែល​ជម្រាបជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា«​រាជរដ្ឋាភិបាល​សម្រេច​លុ​បេ​ចោល​នូវ​លិខិត​លេខ​១៥១​របក ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​បុគ្គល សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​»​៕

9

 

7

Comments

comments