ព័ត៌មាន​ចុងក្រោយ:

យុវជន​ម្នាក់ ផ្លោះ​​របង​​ចូល​​ទៅ​​បង្ហាញ​​កេរ្តិ៍ឱ្យ​​ប្រពន្ធគេ​​​​មើល​

សារព័ត៌មាន​យុវវ័យថ្មី​/

ខេត្តកណ្តាល ( ១៤ មិថុនា ២០១៧) ៖ យុវជន​ម្នាក់ផ្លោះ​របង​ចូល​ទៅ​ឈរ​នៅ​មាត់ទ្វារ​មុខ​បន្ទប់ រួច​រូត​ខោ​បង្ហាញ​ប្រដាប់​ភេទ​ដាក់​ស្ត្រីអាយុ​36​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ប្តី និង​កូន​2​នាក់​ ខណៈ ស្ត្រី​រង​គ្រោះ​ដេក​មើល​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ​ម្នាក់ឯងពេល​នោះ​ស្ត្រី​រង​គ្រោះភ័យ ក៏​តេ​ទូរស័ព្ទ​ហៅ​បងប្រុស​ឲ្យ​មក​ជួយ គ្រាន់តែ​ឮ​ដូច្នេះ​ជនសង្ស័យ​ក៏​រត់គេច​ទៅ​ផ្ទះ​បាត់​។ បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង។

ស្ត្រី​រង​គ្រោះ​អាយុ​36​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ប្តី និង​កូន​2​នាក់​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ពៅ កុសល ភេទ​ប្រុស អាយុ​17​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្ថិត​ក្នុងភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង​កម្លាំង​ប៉ុស្តិ៍​ក៏​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​កាល​ថ្ងៃ​ទី​13 ខែមិថុនា ឆ្នាំ​2017 វេលា​ម៉ោង​8​និង​40​នាទី​ព្រឹក នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​សាកសួរ​ ក្រោយ​​ធ្វើការ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ឲ្យ​ម៉ែឪ​មក​ធានា​យក​ទៅ​ផ្ទះ​វិញ​៕

 

6

Comments

comments