ព័ត៌មាន​ចុងក្រោយ:

ប្រពល​​រដ្ឋ​​១៥២​​នាក់​​បាន​​ពុល​​នំ​បញ្ចុ​ក​​នៅ​​ស្រុក​​ឧដុង្គ​​

សារព័ត៌មាន​យុវវ័យថ្មី​/

​កំពង់ស្ពឺ​ (២៧ មីនា ២០១៧) ៖ ​ប្រជាពលរដ្ឋ​១៥២​នាក់​ពុល​នំ​បញ្ចុក ​ក្នុង​ពិធី​និ​មុន​ព្រះសង្ឃ​សូត្រមន្ត​នៅផ្ទះ​ប្រជា​ពល​ស្ថិត​ក្នុងភូមិ​ក្រាំង​តា​សោម​ឃុំ​ជំ​ពូ​ព្រឹក្ស​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​ កាល​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៧​។​

សម្ថតិកិច្ច​អធិការនគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹងថា​មានផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ​ទ្រូ​និង​ខេ​ម​.​ស្ថិត​ក្នុងភូមិ​ក្រាំង​តា​សោម​ឃុំ​ជំ​ពូរ​ព្រឹក្ស​បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​នៅផ្ទះ​របស់គាត់​។​ពេលនោះ​ម្ចាស់ផ្ទះ​បាន​អញ្ជើញ​ភ្ញៀវ​មក​ពិសារ​នំ​បញ្ចុក​បណ្តាល​ឲ្យ​ពុល​ប្រជាពលរដ្ឋ​ដែល​បាន​ហូប​ចំនួន​១៥២​នាក់​និង​៥​នាក់​ពុល​ខ្លាំង​។​ប្រភព​បាន​បន្តថា​ក្រោយពី​ប្រជាពលរដ្ឋ​ពុល​នំ​បញ្ចុក​ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ជនរ​គ្រោះ​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ជំ​ពូរ​ព្រឹក្ស​។​

សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យ​បច្ច័យ​លើ​នំ​បញ្ចុក​និង​កំពុង​ស្រាវជ្រាវ​ពី​ការពុល​នំ​បញ្ចុក​មកពី​មូលហេតុ​អ្វី​។​មកដល់នឹង​ពេលនេះ​ប្រជាពលរដ្ឋ​អត់​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​៕

6

 

Comments

comments