ព័ត៌មាន​ចុងក្រោយ:

បែក​រឿង ក្រោយ​ឃើញខោចៅស្រី​សុទ្ធ​​តែ​​​ឈាម​

សារព័ត៌មាន​យុវវ័យថ្មី​/

បាត់ដំបង (១៤ ធ្នូ ២០១៦) ៖ ​កាលពី​វេលា​​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៣ ​ធ្នូ កម្លាំង​នគរបាល​ស្រុក​បាណ​ន់ បាន​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ ​ស្ថិតនៅ​ចំណុចទួល​អណ្ដែត ស្ថិត​ក្នុងភូមិ​ដូង ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ បន្ទាប់​ពី​មានការ​សង្ស័យ​​​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ចាប់រំលោភ​ចៅស្រី​របស់​ខ្លូ​ន​រហូត​បាន​​ សម្រេច​ ​។

​ ប្រភព​​ពី​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​​ថា ជនសង្ស័យ​​ឈ្មោះ​យ៉ាវ ជា អាយុ​៧១​ឆ្នាំ រីឯ​ចៅស្រី​​​អាយុ​៧​ឆ្នាំ (​​រស់នៅ​ជា​មូ​យ​គ្នា) ។ ​យោងតា​ម​ពាក្យ​បណ្តឹង​​ហេតុ​ការ​ណ៍នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១០ ធ្នូ ​មកម្ល៉េះ បន្ទាប់​​យាយ​​ឃើញ​ចៅ​ប្រឡាក់ឈាម​ពេញខោ យាយហៅ​ចៅស្រីសួរ ​​តែ​នាង​​មិន​ព្រមប្រាប់ ។ រហូតដល់ថ្ងៃកើតហេតុ ​ទើប​​​បែកការ​ណ៍ក៏​​ត្រូវ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ជីតា​នោះ​​តែ​ម្ដង​។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការ​ដ្ឋាន​ស្រុក​បាណ​ន់ ដោយត្រូវ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ ៕

2

 

Comments

comments