ព័ត៌មាន​ចុងក្រោយ:

​កូនប្រុស​លោក​ដុក​ទ័​រ ​ត្រូវ​បាន​​បញ្ជូន​​ទៅ​​មណ្ឌល​​បន្សាប​ថ្នាំ​​ញៀន​​ឱកាស​​ខ្​ញុំ

សារព័ត៌មាន​យុវវ័យថ្មី​/

​ភ្នំពេញ (២៣ វិច្ឆិកា ២០១៦) ៖ សំណុំរឿង​កូនប្រុស​លោក​ដុក​ទ័​រ ហាក់ដូចជា​បាន​ធូរស្រាល​ហើយ ព្រោះ​នៅ​ទីបំផុត​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា បាន​ធ្វើការ​ចោទប្រកាន់​ជន​ស្ទាវ​ដែល​មាន​ជម្លោះ​យ៉ាង​អ​សីលធម៌​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ ត្រូវ​បាន​ជាប់ចោទ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន ។

ក្រោយ​ពី​ការ​ចោទប្រកាន់​ហើយ រូបគេ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ ។ ចំណែក​រឿងរ៉ាវ​ជេរ​ប្រមាថ​ឬ​បើករថយន្ត​ចង់​បំ​បុក​លោក​ផ្កាយ​៣ មិន​ត្រូវ​បាន​ចោទប្រកាន់​ទេ ។ ជា​រួមគឺ​សម្រេច​បញ្ជូន​ទៅ​មណ្ឌល​បន្សាបថ្នាំ​ញៀន​ឱកាស​ខ្ញុំ ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ២០១៦ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជន​ស្ទាវ​កូនលោក​ដុក​ទ័​រ ចាន់ សុវណ្ណ​ឌី មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ជម្លោះ​ជាមួយ​លោក ន​ន្ទ សុខា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ៕

4

Comments

comments