ព័ត៌មាន​ចុងក្រោយ:

អតីត​សង្សារ ពេជ្រ​ អាវីហ្សា ​ត្រូវ​តុលាកា​រព្រះសីហនុ ​សម្រេច​ឃុំ​ខ្លួន ​​

សារព័ត៌មាន​​យុវវ័យថ្មី​/

ភ្នំ​ពេញ (១៧ វិច្ឆិកា ២០១៦) ៖ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ដែល​ចេញ​ដោយ​ចៅ​ក្រម​ស៊ើបសួរ នៃ​តុលា​ការ​ខេត្ត​ព្រះសីហនុ ​បន្ទាប់ពីសួរនាំទាំងពីរនាក់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦​បាន​សម្រេច​ឃុំ​ខ្លួន​ លោក គៀង ហេង ហៅ ហៀ ហេង អតីត​សង្សារ​របស់​កញ្ញា ពេជ្រ អាវីហ្សា នោះ​ហើយ​ពាក់​ព័ន្ធ​នឹង​ករណី​វាយ​ដំយ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​តារា​ស្រី​រូបនេះ។

ករណីបង្កហឹង្សាទាំងនេះជាករណីព្រហ្មទណ្ឌ ដែលស្ថាប័នអយ្យការ និង​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ពាក់ព័ន្ធកំពុង ចាត់វិធានការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ដើម្បី​ឈាន​ដល់​ការ​ផ្តន្ទា​ទោសជនល្មើសតាមច្បាប់  ជាមួយគ្នានោះ ទោះបីជា ជនបង្ករគៀង ហេង បាន​សុំ​ការ​សម្រប​សម្រួលជាមួយគ្រួសារ ពេជ្រ អាវីហ្សា រួចហើយក្តី ក៏ករណីមួយនេះ នៅ​មិន​ទាន់​បញ្ចប់​នោះ​ទេ ពោលគឺនីតិវិធីនឹងនៅតែបន្តដដែល។

សូមជំរាបថា រយៈពេល២ថ្ងៃចុងក្រោយនេះ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​បុក​បាន​ចែក​រំលែក​និងបញ្ចេញមតិខុសៗគ្នាជុំវិញ ករណីហិង្សាពីសំណាក់ជនបង្ករគៀង ហេង ទៅ​លើ​តារា​សម្តែង ​ពេជ្រ អារីហ្សា នៅក្នុងក្លឹបLV ក្នុងខេត្តព្រះសីហនុ ហើយបានបង្ករជា របួស​ស្នាម​ធ្ងន់​ធ្ងរ​ ដោយពួកគេបានអំពាវនាវអោយស្ថាប័នមានសមត្ថកិច្ច អនុវត្តវិធានការច្បាប់ លើ​ជន​បង្ករ​លើ​ស្រ្តី​ភេទរូបនេះអោយបានតឹងរឹង៕

1

 

Comments

comments