ព័ត៌មាន​ចុងក្រោយ:

ចៅសង្កាត់​ព្រែកប្រា ​វាយ​​បុរស​​ជា​សន្តិសុខម្នាក់​​រងរបួស​ធ្ងន់​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ (២៥ តុលា ២០១៦) ៖ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ គ្រាន់តែ​រឿង​ចត​រថយន្ត​មុខផ្ទះ ចៅសង្កាត់​ព្រែកប្រា ហួរ ហួត បាន​វាយ​បុរស​ម្នាក់ ជា​សន្តិសុខ មួយ​ដៃ​ចំក្បាល ផ្ទប់​នឹង​ជញ្ជាំង​ថ្ម បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

សាក្សី​ឃើញ​ហេតុការណ៍ បាន​និយាយថា មុនពេល​កើតហេតុ គេ​បាន​បើករថយន្ត របស់លោក​ចៅសង្កាត់ ត្រឡប់មកផ្ទះ ហើយក៏​ឈប់​នៅ​មុខ រង់ចាំ​ថយ​រថយន្ត​ចូលក្នុង​ផ្ទះ គាប់​ជួន​ពេលនោះ មាន​សន្តិសុខ​បុរី​ម្នាក់ បាន​និយាយ​ជាមួយ លោក​ចៅសង្កាត់​។ ពេល​កំពុង​ជជែក​គ្នា ស្រាប់​មាន​សន្តិសុខ​ពីរ​នាក់​ផ្សេងទៀត ជិះ​ម៉ូតូ​មកដល់ ក៏បាន​សួរនាំ​ខ្លាំងៗ ក៏​ធ្វើ​ឲ្យ​លោក​ចៅសង្កាត់ វាយ​សន្តិសុខ នោះ​តែម្តងទៅ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក ច្បារអំពៅ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនទៅ​សង្គ្រោះ​បន្ត នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ។​

​បច្ចុប្បន្ន សន្តិសុខ​រូបនេះ ពុំទាន់​មាន​ស្មារតី ប្រសើរ​ឡើងវិញ នៅឡើយ​ទេ ហើយ​គ្រូពេទ្យ បាន​និយាយថា អាច​ប៉ះពាល់ ដល់​សរសៃប្រសាទ​ខួរក្បាល ៕​

7

Comments

comments