ព័ត៌មាន​ចុងក្រោយ:

សិស្សសាលា​បឋមសិក្សា​តា​តៃប្រមាណ​ជិត​១០០​នាក់​ពុល​ចំណីអាហារ​

សារព័ត៌មានយុវវ័យថ្មី​/

ខេត្តតាកែវ (១៩ តុលា ២០១៦) ​៖ ​កាលពី​រសៀល​ម្សិលមិញ​សិស្សានុសិស្ស​តូចៗ នៃ​សាលាបឋមសិក្សា​តា​តៃ​ប្រមាណ​ជិត​១០០​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​ ​ឃុំ​ញ៉ែងញ៉ង និង​មន្ទីរ​បង្អែក​ស្រុក​បន្ទាប់ពី​ពួកគេ​មាន​អាកា​រៈ​ក្អួតចង្អោ ក្រោយពី​បានទទួល​ទាន​ម្ហូបអាហារ ដែល​ចែក​ដោយ​វិទ្យាស្ថាន​មួយ​នៅក្នុង​ស្រុក​ត្រាំកក់​។ ករណីនេះ​កើតឡើង​នៅ​សាលា​ខាងលើ​ដែល​ស្ថិតនៅ​ក្នុងភូមិ​តា​តៃ ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​អភិបាលរង​ស្រុក​ត្រាំកក់​លោក ជា វ៉ាន់ បាន​ឲ្យ​ដឹងថា ប្រមាណ​ជាជាង​៨០​នាក​នាក់ មាន​អាកា​រៈ​ក្អួត ចង្អោ បន្ទាប់​បរិ​ភាគ​បាយ​ឆា​កញ្ចប់ សាច់ក្រក ទឹកដោះគោ ដែល​វិទ្យាស្ថាន​មួយ​បាន​ទៅ​ចែក​។ លោក​បន្តថា សិស្ស​ទាំងអស់នោះ​ត្រូវបាន​ក្រុមគ្រួសារ​និង​អាជ្ញាធ​អន្តរាគមន៍​បញ្ជូនទៅ មណ្ឌល​សុខភាព​ញ៉ៃ​ញ៉​ង និង​មួយ​ចំនួន​ទៀត​ទៅ​មន្ទីរពេទ្យបង្អែក​អង្គរកា​ដើម្បី​ជួយសង្គ្រោះ​។ លោក​អភិបាល​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​ក្រុម​កុមារ​ទាំងអស់នោះ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ​នោះទេ​។​

​ទោះជា​យ៉ាងណា​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​យក​បាយ​ឆា និង​ម្ហូបអាហារ​ទាំងនោះ​ទៅធ្វើ​ការវិភាគ​នៅ​មន្ទីរពិសោធន៍​ឯ​រាជធានី​ ភ្នំពេញ ហើយ​លទ្ធផល​យើង​និង​ដឹង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕

2

 

Comments

comments