ព័ត៌មាន​ចុងក្រោយ:

ក្មេង​ប្រុស​អាយុ​ ១៥​ឆ្នាំ​​ ត្រូវ​​សមត្ថកិច្ច​​ចាប់​ខ្លួន​ពីបទ​ចាប់​រំលោភ ​

សារព័ត៌មាន​យុវវ័យថ្មី​/

កំពង់ចាម​ (១១ តុលា ២០១៦) ៖​ ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​មើល​រឿង​អាសអាភាស​នៅក្នុង​ទូរស័ព្ទដៃ​រួចមក ក៏មាន​អារម្មណ៍​តណ្ហា​ពុះ​ក​ញ្ច្រោ​ល​ទ្រាំ​មិនបាន ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​ម្នាក់​។

ក្មេងប្រុស​សង្ស័យ​មានឈ្មោះ រឹត រដ្ឋា អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្រែ​រំដួល​ឃុំ​ដងក្តារ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ ស​.​ឡ អាយុ​៩​ឆ្នាំមាន​ទីលំនៅ​ក្បែរ​គ្នា​។​

យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ ដោយ​ប្តឹង​ក្មេងប្រុស រឹត រដ្ឋា ចាប់រំលោភ​កូន​គាត់​បានសម្រេច​ដល់​ទៅ​៣​ដង​

តាម​ការរៀប​រាប់បាន​ឲ្យ​ដឹងថា មុនពេល​កើត​ក្មេងប្រុស​សង្ស័យ​បាន​នាំ​កុមារី​រងគ្រោះ​ទៅក្រោយ​ផ្ទះ​អ្នក​ជិត ហើយក៏​ចូលទៅ​ចម្ការ​ដំឡូង រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​បានសម្រេច​៣​ដង​តែម្តង​។​

ក្រោយ​ទទួលបាន​ពាក្យបណ្តឹង សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ក្មេងប្រុស​សង្ស័យ ដើម្បី​បំពេញ​សំណុំ​ឯកសារ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំណែក​កុមារី​រងគ្រោះ​ត្រូវ​អាណាព្យាបាល និង​សមត្ថកិច្ច​នាំមក​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​៕

3

Comments

comments