ព័ត៌មាន​ចុងក្រោយ:

ក្រសួង​សុខាភិបា​ល​​ជម្រុញ​​ឲ្យ​​មន្ទី​រពេទ្យ​​ឯក​ជន​​បង្កើត​​សេវា​​​សង្គ្រោះ​​​ទារក​​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ (០៧ តុ​លា ២០១៦) ៖ កាលពី​ថ្ងៃទី​៦ តុលា ម្សិលមិញ ក្រសួងសុខាភិបាល​បានដាក់​ការ​ជម្រុញ​ឲ្យ​ពហុ​ព្យាបាល និង​មន្ទីរពេទ្យ​ឯកជន​បង្កើត​សេវា​ថែទាំទារក ​ដើម្បី​ជា​ផ្នែក​ដើម​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង​ទារក។

​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានលើកឡើងនៅក្នុង​លិខិត​មួយ​ថា ក្រសួង​បាន នឹង​កំពុង​បន្ត​អនុវត្តន៍​យុទ្ធសាស្ត្រ កាត់បន្ថយ​នូវ​អត្រា​ស្លាប់ មាតា និង​ទារក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវការ​សេវា​ឯកជន​ចូលរួមចំណែក​ទាំងអស់​គ្នា​។

​ឯកឧត្តម​បញ្ជាក់ថា ពហុ​ព្យាបាល​ឯកជន ឬ​មន្ទីរពេទ្យ​ឯកជន ដែលមាន​សេវា​សម្ភព គឺ​ត្រូវតែ​បង្កើត​បន្ថែម នូវ​សេវា​សង្គ្រោះ​ទារក​ដែល​ទើបនឹង​កើត​។ ដោយ​ឯកឧត្តម បាន​លើកទឹកចិត្ត​ឲ្យ​ពហុ​ព្យាបាល និង​មន្ទីរពេទ្យ​ឯកជន​ដែលមាន​សេវា​សម្ភព​ទាំងនោះ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​៕

4 3

 

 

Comments

comments