ព័ត៌មាន​ចុងក្រោយ:

ក្រសួង​សុខាភិបាល​​ថា ​ការ​ពុល​​អាហារ​​កន្លង​មក​ គឺ​​ដោយ​សារ​​ចំណី​​មិន​​មាន​អនាម័យ​​ និង​​ ទុក​ចោល​​យូរ​​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំពេញ (២៣ កញ្ញា ២០១៦) ៖ ករណី រាករូស ក្អួតចង្អោរ នៅ​បន្ទាប់​ពី​ទទួល​ទាន​អាហារ​កន្លង​មក គឺ​បណ្ដាលម​ក​ពី​អ្នក​ទទួល​ទាន​បាន​បរិភោគ​អាហារ ដែ​ល​មិនមានអនាម័យ និង ទុកចោលយូរជាដើម។ នេះបើ តាម​លិខិត​រប​ស់ក្រសួង សុខាភិបាល ចេញ​ផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ ២២ កញ្ញា ឆ្នាំ ២០១៦។

ប្រភពដដែលបន្តថា ដើម្បីទប់ស្កាត់ករណីពុលអាហារទាំងនេះ ក្រសួង​សុខាភិបាលបានចេញនូវវិធានការចំនួន ០៨ ចំណុច ក្នុង​នោះ ​មានដូចជា ប្រើប្រាស់ទឹកស្អាត និង ម្ហូបអា ហារ ដែលស្អាត និង​ ឆ្អិនជានិច្ច, ត្រូវលាងដៃនឹងសាប៊ូ មុនពេល និង អំឡុង​ពេល​រៀប​ចំម្ហូបអាហារ មុនបរិភោគ និង ក្រោយពេលបន្ទោបង់។

លាងបន្លែផ្លែឈើឱ្យបានស្អាត មុនបរិភោគ, សម្អាត​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិនម្ហូបអាហារឱ្យ បានត្រឹមត្រូវ, ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និង អាហារ។

សមុទ្ទ, ទុកដាក់ចំណីអាហារឆៅ និង ឆ្អិន ដាច់ដោយឡែកពីគ្នា, មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃ ទោះ​ជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហ​ភាព​សុវត្ថិភាពក៏ដោយ ហើយបើសិនជាចង់ទុក គួរដាក់​នៅ​ក្នុង​ទូរ​ទឹក​កក ឬ ប្រព័ន្ធត្រជាក់ ដែលមានកម្រិតក្រោម ៥ អង្សាសេ៕

1

%e1%9f%a1

 

Comments

comments