ព័ត៌មាន​ចុងក្រោយ:

ព្រះសង្ឃ ​១៧អង្គ នៅ​វត្តភ្នំ​លៀប ពុល​M150 និង​ស្ករ​កៅស៊ូ ​

សារព័ត៌មាន​​យុវវ័យថ្មី/

​បន្ទាយមានជ័យ (២១ កញ្ញា ២០១៦) ​៖ ព្រះសង្ឃ​ចំនួន ១៧អង្គ ដែល​គង់នៅ​វត្ត​បទុមស្រះ​ឈូកភ្នំ​លៀប  បន្ទាប់ពី​ឆាន់​ស្ករ​កៅស៊ូ ជាមួយ​M150 បណ្តាល​ឲ្យ​ពុល​ក្អួតចង្អោរ ភ្លាមៗត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។

ករណីនេះ បាន​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២០ កញ្ញា ម្សិលមិញ ​ក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ព្រះសង្ឃ​បាន​ឆាន់​ទឹក​ភេសជ្ជៈ​M150 និង​ស្ករ​កៅស៊ូ ដែល​ពុទ្ធបរិស័ទ បាន​ប្រគេន​ក្នុង​ពិធី​ដាក់​បិណ្ឌ ក៏បាន​ពុល ដោយមាន​អាកា​រៈ​ក្អូ​ត​ស្រាល​ចំនួន​១២​អង្គ និង​ក្មេង​វត្ត​ម្នាក់ ភ្លាមៗ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​ព្រះនេត្រព្រះ ចំណែក​ព្រះ​ស​ង្ឈ​ចំនួន ២​អង្គ​ទៀត មាន​អាកា​រៈ​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន នៃ​ស្រុក​មង្គល​បូរី​៕

1

 

 

Comments

comments