ព័ត៌មាន​ចុងក្រោយ:

សមត្ថ​កិច្ច​​ចាប់​​ជន​​ដែល​​គំរាម​​សង្សា​​បង្ហោះ​​រូប​​ស្រាត​​តាម​​ហ្វេ​​ស​​ប៊ុ​ក​​ជា​​ថ្នូរ​​ឲ្យ​​ផ្ញើ​​លុយ​

សារព័ត៌មាន​យុវវ័យថ្មី/

​កណ្តាល​ (២០ កញ្ញា ២០១៦) ៖​ ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ស្នងការ​នគរបាល​ខេត្ត ​បាន​បើក​ការស្រាវជ្រាវ តាម​ចាប់​ជនល្មើស​ម្នាក់ ដែល​បាន​គំរាម​ទៅ​សង្សា​របស់ខ្លួន ឲ្យ​ផ្ញើ​ប្រាក់ បើ​មិន​ដូច្នេះ​
ទេ​នឹង​បញ្ចេញ​រូប​អាក្រាតកាយ​ទាំងនោះ​ក្រោយពី​ជននេះ​បាន​លួងលោម​នារី​រងគ្រោះ​ជាស​ង្សា​រ​ឲ្យ​ផ្ញើ​រូបថត អាក្រាត​តាម​ហ្វេ​ស​ប៊ុ​ក​( Facebook )​កាលពីពេល​កន្លងទៅ​។​

មន្ត្រីនគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​បានធ្វើ​ឡើងខណ​:​ជនល្មើស​បាន​ណាត់ ជាមួយ​នារី​ជា​សង្សារ​នៅ​មាត់ទន្លេ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៦​។​

ជនល្មើស​រូបនេះ​មានឈ្មោះ កាន សុគន្ធា រិ​ទ្ធ អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​មុខរបរ​នៅផ្ទះ ។ រីឯ​ជនរងគ្រោះ​មានឈ្មោះ វ​.​ណ​.​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ​មុ​របរ​សិស្ស​មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្ត​​កណ្តាល​៕

3

2

Comments

comments