ព័ត៌មាន​ចុងក្រោយ:

ភិន សុ​ដា​លី​ស បកអាក្រាត​ ប៉ែន ​ចំ​រុង​​ (មាន​វីដេអូ)

សារព័ត៌មាន​យុវវ័យថ្មី​/
កម្សាន្ត (២៦ កក្កដា ២០១៦) ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កក្កដា ​​តារាសម្តែង​អ្នកនាង ភិន សុ​ដា​លី​ស បាន​ធ្វើ​ការបកស្រាយ​សុំ​ទោ​សដល់​លោក​ឪពុក​របស់​នាង​ជា​សាធារណៈ​ដែល​កន្លង​​ មក​បាន​បង្ហោះ​វី​ឌី​អូ រិះគន់ និង ស្អប់​អ្នកមានគុណ គឺ​លោក អ៊ិន សុ​ភិន ជាមួយគ្នា​នោះ​នាង​បាន​ទម្លាញ​អាថ៌កំបាំង​នៃរ​ស់​នៅ​​ជាមួយគ្នា​និង​មូលហេតុ ​បែក​គ្នា​ពី​លោក ប៉ែន ចំ​រុង​។​​

នៅ​ក្នុង​សន្និសីទកាសែតកាល​ពី​ម្សិល​មិញ​ ​អ្នក​នាង​ភិន សុ​ដា​លី​ស បាន​អោយ​ដឹងថា នាង​ថា ការរស់នៅ​ជាមួយ​លោក ប៉ែន ចំរុង​ពិតជា​បង្ហាញ​​ថា នាង​គិត​ខុស និង​ជ្រើស​យក​មនុស្ស​ប្រុស​ខុស និង​ខុស​ដោយ​មិន​បាន​តាម​គ្រួសារ​របស់​នាង​ហើយ​ជាពិសេស​មិន​ព្រមស្តាប់​​លោក ​ឪពុក​នាង​គឺ​រឿង​ខុស​មួយជីវិត​ដែល​ស្ទើរ​មិន​បាក​ទទួលយក​និង​ជា​អតីតកាល​ ជូរ​ចត់​។
ជាមួយ​គ្នា​នោះ​ អ្នកនាង​ភិន សុ​ដា​លី​ស ​​បានបញ្ជាក់​ថា ការ​បង្ហោះ​វី​ឌី​អូ​កន្លងមក​ចំ​ពេល​នាង​ចេញពីផ្ទះ​ទៅ​តាម​លោក ប៉ែន ចំ​រុង គឺជា​រួមផ្សំ​ពី​លោក ប៉ែន ចំ​រុង បាន​ជម្រុញ​ឱ្យ​នាង​ធ្វើ​ការបកស្រាយ និង​និយាយ​តបត​ទៅ​កាន់​ឪពុក​របស់​នាង​ហើយ​ជា​ពិសេស​ជម្រុញ​ឱ្យ​និយាយ​ អាក្រក់​​រឿង​របស់​ឪពុក ។​
នាង​បាន​អះអាងថា នាង​បាន​ធ្វើខ្លួន​ជា​ភរិយា​របស់​លោក ប៉ែន ចំរុង​ស្ទើរតែ​ល្អ​គ្រប់​នាទី​និង​ពេលវេលា​លើស​ពី​អ្វី​ដែល​​នាង​សម្តែង​ នៅលើ​ទូរទស្សន៍ សូម្បី​តែ​អតីត​ស្វាមី​រូបនេះ​ហាក់​ប្រែចិត្ត​ដាក់​នាង ក៏​នាង​ក៏​ទៅ​តាម​សុំ​ជា​គ្នា​ដែរ​ ហើយ​មាន​ថ្ងៃមួយ​នាង​​ឈរ​នៅមុខ​ឡាន​លោក ប៉ែន ចំ​រុង ហើយក៏​មិន​ព្រម​និយាយ​គ្នា​និង​ចង់​បុក​នាង​ទៀត។
សូម្បី ​តែសេដ្ឋកិច្ច​ក្នុង​គ្រួសារ​ក៏​នាង​ជា​អ្នក​​ទទួលខុសត្រូវ​ខ្លាំង​ជាង​បុរស​ រូប​នេះ ហើយ​ជា​ពិសេស​រឿងរ៉ាវ​ដែល​អាក្រក់ៗ​របស់លោក ប៉ែន ចំរុង​ដែល​នាង​បាន​ដឹង​ក៏​សុខចិត្ត​​ធ្វើ​ចិត្តស្ងប់​និង​ខំ​មាត់​ សង្កត់ចិត្ត​ព្រម​ទទួល​ការពិត​ផងដែរ ប៉ុន្តែ​ចុងក្រោយ​អតីត​ស្វាមី​រូប​នេះ​បោះបង់​រូប​នេះ​នៅ​កណ្តាល​ទី​ខណៈ​​ នាង​ពពោះ​កូនស្រី​ម្នាក់ ដោយ​គ្មាន​ក្តីមេត្តា​អាណិតអាសូរ​៕

Comments

comments