ព័ត៌មាន​ចុងក្រោយ:

ដេ​ន​នី ក្វាន់ សន្យា​នឹង​ខ្លួនឯង​ថា ​នឹង​រំដោះ​ជីវិត​​ឲ្យ​​ល្អ​​ជាង​​នេះ​​

សារព័ត៌មាន​យុវវ័យថ្មី​/

​ភ្នំពេញ (១៤ តុលា ២០១៦) ​៖ តារា​សម្តែង​ចូលចិត្ត​ភាព​សិច​ស៊ី នាង ដេ​ន​នី ក្វាន់ បាន​សម្តែង​ធុញ​នឹង​ជីវិត​ខ្លួនឯង​ខ្លាំងណាស់​។ ប៉ុន្តែ​នាង​ប្រាប់ថា ពេលនេះ​ម៉ោង​នេះ នាង​សន្យា​នឹង​ខ្លួនឯង​ថា នាង​នឹងមិន​ឲ្យ​ជីវិត​ស្ថិតនៅត្រង់​ចំណុច​នេះ​រហូត​នោះទេ គឺ​នាង​នឹងធ្វើ​ឲ្យ​ខ្លួនឯង​ជួបនឹង​អ្វី​ដែរ​ល្អ​ជាង​នេះ​។

កន្លងមក​ជារឿយៗ​គេ​កត់សម្គាល់​ឃើញថា កញ្ញា ដេ​ន​នី ក្វាន់ តែងតែ​បង្ហោះ​សារ​ចម្លែកៗ ដែល​ពាក់ព័ន្ធ​និង​រឿងរ៉ាវ ស្នេហា និង​ខ្សែជីវិត​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។​

មិន​នឹកស្មានថា តារា​សម្តែង​ស្រី​ស្រស់ស្អាត ដែល​ចូលចិត្ត​សម្ញែង​ដើមទ្រូង កញ្ញា ដេ​ន​នី ក្វាន់ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនសន្ធឹក​សន្ធាប់ ហើយ​ជា​ម្ចាស់​ហាង​សាឡ​ន និង​លក់​គ្រឿង​សង្ហា​រឹម​ផង​នោះ បែរ​ជាមាន​វិបត្តិ​ក្នុង​ខ្សែជីវិត​រស់នៅ​ប្រចាំថ្ងៃ​ទៅវិញ​។

ជាមួយគ្នានេះដែរ មហាជន​ដែល​និយម​លេង​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏បាន​និយាយ​លើកទឹកចិត្ត​ទៅកាន់​នាង​ផងដែរ កុំ​ឲ្យ​ពិបាក់ចិត្ត​តទៅទៀត និង​ត្រូវ​តស៊ូ​ក្នុង​ជីវិត ដើម្បី​កសាង​ជីវិត​ឲ្យ​ល្អប្រសើរ​ឡើង​៕

1 3 4 5 6

 

 

Comments

comments