ព័ត៌មាន​ចុងក្រោយ:

​វ៉ាន់ នី​ឡា ក្លាយ​ជា​​មនុស្ស​​ស្ងៀម​ស្ងាត់​​ដូច​​តុក្កតា​

សារព័ត៌មាន​យុវវ័យថ្មី​/

កម្រាន្ត​ (២០ កញ្ញា ២០១៦) ៖ ថ្មីៗ​នេះ កញ្ញា វ៉ាន់ នី​ឡា បាន​បង្ហោះ​សារ​ថ្មី​មួយ ដែល​និយាយ​ពី​រឿងរ៉ាវ​ខ្លះៗ ដែល​មិន​ធ្លាប់មាន​ពីមុនមក​របស់​នាង​។ កញ្ញា វ៉ាន់ នី​ឡា បាន​ក្លាយជា​មនុស្ស​ស្ងៀមស្ងាត់ ដូច​តុក្កតា មិន​និយាយស្តី​ច្រើន​ដូច​ពីមុន​នោះទេ ដូច្នេះហើយ ធ្វើ​ឲ្យ​មិត្ត​ភ័ក្តិ​របស់​កញ្ញា​ងើយ​ឆ្ងល់ និង​​បារម្ភ​។

​កញ្ញា វ៉ាន់ នី​ឡា បាន​ភ្ជាប់​សារ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​កថា “​ពួកម៉ាក់​ខ្ញុំ​បាន​ស្រែកសួរ​ខ្ញុំ​ថា វ៉ាន់​នី​ឡា ម៉េច​ហ្អែ​ង​ចូលចិត្ត​នៅ​ស្ងៀមស្ងាត់​ម្ល៉េះ គ្រាន់តែ​ឮដូច្នេះ​ភ្លាម ខ្ញុំ​មិនដឹង​ត្រូវ​និយាយប្រាប់​ពី​មូលហេតុ​ទៅ​មិត្ត​ខ្ញុំ​យ៉ាងណា ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លាច​ខ្លួនឯង ហើយ​សួរ​ខ្លួនឯង​ថា​តើ​ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​ភាព​ស្ងៀម​ស្ងា​ត​មែនរឺ ?? បើ​ខ្ញុំ​អត់​មាន​ចេតនា​និង​ធ្វើជា​មនុស្ស​បែប​ហ្នឹង​ផង​ហ្នឹង ! ហើយ​កន្លងមក ខ្ញុំ​គឺជា​មនុស្ស​ដែល​ចូលចិត្ត​លេង​ច្រើន​បំផុត នឹង​ជា​មនុស្ស​រីករាយ ! អ្នក​ទាំងអស់គ្នា​ជឿ​ខ្ញុំ​ទៅ ឆ្លងកាត់​បទពិសោធន៍​អាក្រក់​ក្នុង​ជីវិត ធ្វើអោយ​មនុស្ស​ផ្លាស់ប្តូរ​ទៅជា​មនុស្ស​ពី​ផ្សេងគ្នា ! នៅ​ពីក្រោយ​ស្នាមញញឹម​ដែល​អ្នក​ទាំងអស់គ្នា​បានឃើញ គឺ​នៅមាន​ភាពស្ងប់ស្ងាត់​បែបនេះ​ដែល​គ្មាន​នរណាម្នាក់​បានដឹង !”​។​

​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​និយាយ​លើកទឹកចិត្ត​ទៅកាន់​កញ្ញា វ៉ាន់ នី​ឡា កុំ​ឲ្យ​គិត​ច្រើន ហើយ​ធ្វើ​រឿង​អ្វីៗ​ដែល​សប្បាយៗ​។ ហើយ​អ្នក​ខ្លះទៀត និយាយថា អ្នកណា​ក៏​ធ្លាប់​ខុស​ដែរ កំហុស​តិចតួច ឬ​ច្រើន វា​ជា​រឿង​សាមញ្ញ​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់ ត្រូវ​បញ្ឈប់​អំពើ​ខុសឆ្គង​ទាំងឡាយ ហើយ​បន្ត​អំពើ​ល្អ​សម្រាប់​ថ្ងៃ​អនាគត និង​ត្រូវតែ​រឹងមាំ ក្លា​ហ៊ាន​ជានិច្ច​៕

1

236

Comments

comments