ព័ត៌មាន​ចុងក្រោយ:

វ៉ាន់ នីឡា ​បង្ហោះ​វីដេអូ​ថ្មី ​ក្រោ​យ​ពី​អតីត​សង្សារ​ ត្រូវ​បាន​ចោទ​ប្រកាន់ ​ពី​របទ​ល្មើស ​ (មានវីដេអូ)​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំពេញ (០៥ កញ្ញា ២០១៦) ៖ ក្រោយពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារា​ចម្រៀង​ប្រចាំ​ផលិ​ត​កម្ម​ Pleng Record ចំនួនពីរបទល្មើស ដូចជា បង្ហោះរូបភាពអាសអាភាស និងអំពើហិង្សាដោយចេតនា រួចមក កញ្ញា វ៉ាន់ នីឡា ក៏ហាក់ដូចជា ធូ​រ​ស្រាល​ក្នុង​ចិត្ដ​បន្ដិច​ផង​ដែរ។

​នេះបើតាមសារ និងវីដេអូដែលកញ្ញាទើបតែបង្ហោះឡើងមុននេះបន្ដិចពី បណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ផ្ទាល់បានឲ្យដឹងថា << ឥលូវ ​នេះ​តុលា​ការ​បាន​ធ្វើ​ការ​ចោទ​ ប្រកាន់ទៅលើអតីតមិត្តប្រុសរបស់នាងខ្ញំុគឺលោក គុយសទ្ធិសក្តិ ពីរករណី ដែលករណីទីមួយ គឺការបង្ហោះរូបអាក្រាត នឹងការប្រើហិង្សារដោយចេតនា .

យ៉ាងណាមិញយើងទាំងអស់គ្នា និងរងចាំមើលនៅចំណាត់ការបន្ទាប់របស់តុលាការ .

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញំុសូមអគុណយ៉ាងជ្រាលជ្រៅ ចំពោះការអាណិតស្រលាញ់លើកទឹកចិត្តចំពោះបងប្អូន ពុក ម៉ែ អ៊ំុ ពូ មីង និង fan ទាំងអស់គ្នា មកលើរូបនាងខ្ញំុ ដែលក្នុងនោះផងដែរគឺមានការជួយជ្រោមជ្រែង ពី

-សមាគមមិត្តសិល្បះស្មគ្រ័ចិត្តជួយសង្គម បានផ្តល់ជូន មេធាវី ចំនួនពីររូបជូននាងខ្ញំុ

– សមាគមមិត្តសិល្បះករ នឹងគ្រួសារតារាកម្ពុជា បានរួបរួមគ្នាជាកំលាំងចលករ ដឹកនាំបងបងសិល្បះករ ចំនួន ជាងពីរយនាក់ដើម្បីធ្វើញត្តិជូនទៅដល់លោកជំទាវរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ !

ការអាណិតស្រលាញ់ទាំងអស់ហើយ នេះបានជម្រុញទឹកចិត្តនាងខ្ញំុអោយមានស្នាមញញឹម នឹងមានភាពរឹងមាំតតាំងជំនះនៅបញ្ហា 

ខ្ញំុស្រលាញ់អ្នកទាំងអស់គ្នា !>> ៕

3

2 4 5

Comments

comments