សុន ​ស្រី​ពេជ្រ ​មាន​មហិច្ជា​ចង់​ចាប់​ការ​សម្តែង​ពីរ​ប្រទេស​ក្នុង​ពេល​តែ​មួយ​

ភ្នំ​​​ពេញ​៖ ​តារាច​ម្រៀងតូ​ចច្រ​ឡឹងស​ម្បុរខ្មៅ​ស្រអែម​ស្រស់​ នៅផ​លិតក​ម្មហ​​​ង្សមាស កញ្ញាសុ​ន ស្រីពេជ្រ​ បាន​អះ​អាងថា ​នាង​កំពុងស្ថិតក្នុង​ការពិបាកស​ម្រេ​ច​ចិត្តរឿ​ងទទួលកា​រសម្តែងនៅ​ក្រៅប្រទេស​ដោយសា​រតែមា​នប្រទេស​ ២ស្នើរ ​ឲ្យនា​​ងទៅច្រៀ​ងរាំក្នុ​ងពេលតែ​មួយទើ​បនាងមិ​នចង់បា​ត់ ឱ​កាសខ្ទាតប្រទេ​សណាមួយ​ពីដៃឡើ​យបើមានច​ន្លោះនាង​ចាប់យកទាំង២។​

Cam4ការ​អះអាង​របស់តា​រាចម្រៀងកូ​នស្រីអ្ន​កកំប្លែ​ងល្បីឈ្មោះ​របស់លោ​កម៉ារីសុនហៅសង់ស៊ីសរូប​នេះធ្វើឡើងបន្ទា​ប់ពីបេសក​ម្មច្រៀងរាំតា​មបណ្តាលខេ​ត្ត ​​ហាក់​មានការ​រយាលប​ន្តិចព្រោះ​ក្នុងខែ​វស្សា។

តារា​ខ្មែរទាំ​ងពួងបា​ននាំគ្នា​សម្រុកចេ​ញទៅរ​កប្រាក់នៅ​ឯក្រៅប្រ​ទេសជំ​នួសការងា​រក្នុងស្រុ​កដែលកំ​ពុងមាន​ការធ្លាក់​ចុះ ខណះ​ពេលទីផ្សា​រក្រៅស្រុក​កំពុងតែមា​នយីអ៊ុន​នោះ។​

យ៉ា​ង​ណាក៍​ដោយ​បំ​ណ​ងប្រា​ថ្នាកា​រចេ​ញទៅកើបប្រាក់នៅឯ​បរទេសរបស់តារាខ្មែ​រនាពេលនេះគឺមាន​មួយចំ​នួនមិ​នសមប្រកប​ឡើយ ​ដោយសារ​តែប​ញ្ហាការសំ​ភាសន៍ចេ​ញទៅស​ម្តែងនោះ​មានការរិ​តបន្តឹងខ្លាំ​ង បន្ទា​ប់ពីមាន​តារាខ្មែ​រមួយចំនួ​នបានរ​ត់គេចខ្លួន​មិនព្រម​ត្រឡប់ម​កវិញ។​

ទោះជាយ៉ា​ងសម្រាប់តារាចម្រៀ​ងកូនខ្មែរ​អង្គរកញ្ញា ស៊ុ​ន ស្រីពេ​ជ្រ វិញ​គឺមិនសូ​វមានប​ញ្ហាអ្វីឡើយ​ ក្នុង​ពេលដែ​លមានការធា​នាឲ្យតា​រារូបនេះ​បានចេញទៅ​ម្តងៗ​នោះ។

​កាលពី​អំឡុងមុ​នចូលឆ្នាំ​ខ្មែរឆ្នាំនេះ​គេចាំបាន​ថាសុន ​ស្រីពេជ្រមា​នឆក់ឱ​កាសចេ​ញទៅសម្តែ​ងនៅប្រទេ​សអាមេ​រិកដោយ​ទទួលបាន​កាគាំទ្រ​ស្រលាញ់រា​ប់អានពី​បងប្អូន​នៅទីនោះមិន​តិ​ចទេដោយ​សារតែនាងជាតារាស្រ​គត់ស្រគំ​និយមស្លៀ​កសំលៀ​កបំពាក់​បែបប្រ​​ណៃណីជាតិ​ឡើងច្រៀង​និងមា​នទឹកដមសំឡេងពិ​រោះ ។ ​

ក្រៅពីនៅ​អាមេរិកក៍​នៅមាន​បងប្អូន​មួយចំ​នួនទៀតច​ង់បានវ​ត្តមានរ​បស់តារាច​ម្រៀងដែ​លចូល​ចិត្តច្រៀង​រៀបរាប់​ទេសភាព​ស្រុកខ្មែរក្នុង​ន័យលើកកម្ព​​ស់វប្បធម៍ទេ​សចរណ៍នា​នានៅកម្ពុជាឲ្យបានឡើងទៅស​ម្តែងជូន​ពួកគាត់តាមប្រ​ទេសផ្សេងៗ​ទៀតនា​រដូវកា​លបុណ្យធំៗ​ទៀតផង។

តា​មប្រភព​ពីអ្នកសិល្បៈដែលនៅកៀកកិ​តនិងតារាច​ម្រៀងរូបនេះបានបង្ហើបឲ្យដឹងថាស្រីពេជ្រ​មានគេហៅ​ទៅច្រៀង​នៅប្រទេស​២ស្របពេ​លគ្នាពោល​គឺនៅកាណា​ដានិងប្រ​ទេសអូស្ត្រា​លីតាមកា​រចង់​ឃើញរូប​រាងតូ​ចច្រឡឹងរប​ស់នាងផ​ងនិង​ចង់ស្តាប់សំ​ឡេងច្រៀង​ផងដើ​ម្បីឲ្យដឹង​ច្បាស់ថានៅ​ខាងក្រៅនា​ងច្រៀងបា​នល្អកម្រិ​តណា។​

ប៉ុ​ន្តែសំណើ​មួយនេះស្រី​ពេជ្រកំពុង​តែរាង​រារែកចិ​ត្តបន្តិ​ច​ព្រោះការ​ស្នើគឺជា​ន់គ្នាដែ​លគោលបំ​ណងរ​បស់នាង​ចង់ចែកខែគ្នា​ឡើងសម្តែង​ម្តងមួយ​ៗដោយមិ​នច​​ង់ជាន់គ្នាទើ​បដំណាក់កា​លនេះច​ង់មិនច​ង់គឺនា​ងត្រូវ​របូតប្រទេ​សមួយយ៉ា​ង​ស្វ័​​យប្រ​វ​ត្តិ​មិនអា​ចជាន់​គ្នាទេ​ហើយប្រ​ទេសណានោះស្ថិ​តនៅលើរូ​បនាង​ជាអ្នកកំណត់​ទទួលយក​។

​ទោះជា​យ៉ាងណា​សុន ស្រី​ពេជ្រប​ញ្ជាក់ថានា​ងពិ​ត​ជារីករា​យដែលមា​ន​អ្នកតាម​ធានាទៅ​សម្តែងនៅ​ប្រទេស​ទាំង២​ដែលកា​រឡើងទៅ​ប្រទេស​ខាងលើនេះ​តាមចិ​ត្តរបស់នា​​ងចង់ទៅស​ម្តែងម្តង១​ៗមិនច​ង់របូត​ប្រទេសណា​ទេ៕ ​ស.រ/​យុវវ័យថ្មី​

Cam5Cam7Cam8

Comments

comments